ឯកឧត្តម ជា ចាន់តូ អំពាវនាវដល់ពលរដ្ឋស្រុករុកសន្ទុក ឱ្យរៀបចំខ្លួនរៀនរស់ជាមួយកូវីដ១៩ ដើម្បីរួប រួមគ្នាស្ដារសេដ្ឋកិច្ចជាបណ្ដើរៗឡើងវិញ


 (កំពង់ធំ)៖ ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន កម្ពុជា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុក បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងប្រជាជននៅទូទាំងស្រុកសន្ទុក ឲ្យរៀបចំខ្លួន រៀនរស់ជាមួយកូវីដ១៩ ដើម្បីរួបរួមគ្នាស្ដារសេដ្ឋកិច្ចជាបណ្ដើរៗឡើងវិញ តបតាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នា។

ការអំពាវនាវដូចនេះរបស់ ឯកឧត្តម ជា ចាន់តូធ្វើឡើង ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ ឃុំសង្កាត់ឆ្នាំ២០២២-២០២៧ ជូនដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកសន្ទុក នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។

ឯកឧត្តម ជា ចាន់តូ បានបន្តថា ចាប់ពីពេលនេះតទៅយើងត្រូវចូលរួមជួយដល់ការបើក វិស័យទេស ចរណ៍ និងវិស័យផ្សេងៗទៀតដើម្បីស្ដារសេដ្ឋកិច្ចជាតិជាបណ្ដើរឡើងវិញ។ ឯកឧត្តម បានបន្តទៀត ថាដើម្បីឲ្យកិច្ចការនេះមានដំណើរបានល្អនោះគឺត្រូវការការចូលរួមជាចាំបាច់ពីប្រជាជនទាំងអស់ទើបធ្វើឲ្យសេដ្ឋកិច្ចជាតិយើងងើបឡើងវិញបានហើយនៅបរិបទនេះប្រជាជនយើងគ្រប់ៗរូបត្រូវរស់នៅដោយការប្រុងប្រយ័ត្នតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃគឺចេះរៀបចំខ្លួនជាមួយកូវីដ១៩៕