គិតត្រឹមព្រឹកថ្ងៃទី២៥ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៣.០លាននាក់ ស្លាប់ជាង ២៧.៥ម៉ឺននាក់


 (កម្ពុជា)៖ យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយ អោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,០០០,៥០៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៥,៥៤៥នាក់ផងដែរ។

ប្រតេស ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើន ជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេស ម៉ាទ្បេស៊ី។

ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ គឺ ៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៣៩,៣៩៦នាក់ (ស្លាប់ ១៤៣,១៧៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៧៥១,៦៦៧នាក់ (ស្លាប់ ៤១,៥៨៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤២៦,០៥០នាក់ (ស្លាប់ ២៨,៥៣៤នាក់)
* ថៃ ឆ្លងចំនួន ១,៨៥០,៤៨២នាក់ (ស្លាប់ ១៨,៧៥៥នាក់)
* វៀតណាម ឆ្លងចំនួន ៨៨៤,៨៩៥នាក់ (ស្លាប់ ២១,៦២០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩៣,៥៧៦នាក់ (ស្លាប់ ១៨,៥១១នាក់)
* សិង្ហបុរី ឆ្លងចំនួន ១៦៩,២៦១នាក់ (ស្លាប់ ៣០០នាក់)
* កម្ពុជា ឆ្លងចំនួន ១១៧,៦៤៤នាក់ (ស្លាប់ ២,៧២៥នាក់)
* ទ្បាវ ឆ្លងចំនួន ៣៤,៩៨៥នាក់ (ស្លាប់ ៥០នាក់)
* ព្រុយណេ ឆ្លងចំនួន ១១,៩០១នាក់ (ស្លាប់ ៨០នាក់)៕