រដ្ឋបាលទីក្រុងហុងកុងប្រកាស ថ្កោលទោសក្នុងកម្រិតធ្ងន់ចំពោះផែនការ «ជម្រកសុវត្ថិភាព» របស់សហរដ្ឋអាមេរិក


 (ហុងកុង)៖  តាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ អោយដឹងថា រដ្ឋបាលស្វយ័តពិសេសហុងកុងបានប្រកាស ថ្កោលទោសយ៉ាង ដាច់អហង្ការ ចំពោះសេចក្តីប្រកាសស្តីពីផែនការ «ជម្រកសុវត្ថិភាព» របស់សហរដ្ឋអាមេរិក និងជំរុញ ឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការជ្រៀតជ្រែកឥតឈប់ឈររបស់ខ្លួន មកលើបញ្ហាហុងកុង ដែលជា កិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ប្រទេសចិន។

រដ្ឋបាលទីក្រុងហុងកុងបានអះអាងថា សេចក្តីជូនដំណឹងស្តីពីផែនការខាងលើនេះ គឺស្មើនឹងសហ រដ្ឋអាមេរិកកំពុងផ្តល់ជូននូវ «ជម្រកសុវត្ថិភាព» ដល់ជនភៀសខ្លួនដែលរត់គេចខ្លួនពីទីក្រុងហុងកុង ឬជាក្រុមមនុស្សដែលកំពុងព្យាយាម គេចចេញពីផ្លូវច្បាប់ ដោយការលាក់ខ្លួននៅប្រទេសនានា ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ។

ទីក្រុងហុងកុងបានសង្កត់ធ្ងន់បន្ថែមទៀតថា «បណ្តាប្រទេសដែលកំពុងចាត់វិធានការបែបនេះ គួរតែ ទទួលខុសត្រូវទាំងស្រុង ចំពោះការបង្កភាពតានតឹង ដែលមិនចាំបាច់ទាល់តែសោះ រវាងប្រទេស ពាក់ព័ន្ធ និងមាតុភូមិរបស់យើង»