(ភ្នំពេញ)៖ បើយោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មានក្នុងស្រុកមួយ បានឱ្យដឹងថា នៅ វេលាម៉ោង០៩៖៤៥នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ មានករណីអត្តឃាតមួយបាន កើតឡើងនៅក្នុងចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT តាមផ្លូវព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកើតឡើងដោយបុរសម្នាក់ បានយកកាំភ្លើងបានសម្លាប់ខ្លួនឯង។
ក្រោយទទួលបានព័ត៌មានភ្លាមៗកម្លាំងសមត្ថកិច្ច និងកម្លាំងជំនាញបានចុះមកពិនិត្យជាក់ស្តែង កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវនៅក្នុងករណីអត្តឃាតដោយខ្លួនឯងនេះ។ បើតាមសេចក្តីរាយ ការណ៍បឋម បានឱ្យដឹងថា បុរសរងគ្រោះខាងលើនេះ ទំនងជាម្ចាស់ស្ថានីយ៍ ប្រេងឥន្ធនៈ PTT នេះតែម្តង ហើយការបាញ់សម្លាប់ខ្លួននេះអាចបណ្តាលមកពីមានជំងឺប្រចាំកាយ៕