ថៃមាន មនុស្ស ៩,៧២៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៣នាក់ទៀតស្លាប់ ក្នុងរបាយការណ៍ថ្ងៃ ព្រហស្បតិ៍នេះ


 (បាងកក)៖  តាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post បញ្ជាក់ថា ក្រសួងសុខាភិ បាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩,៧២៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ។  ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៧៣នាក់បន្ថែមទៀត ក៏ត្រូវបាន រាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១០,០៧៥នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅ ទូទាំងប្រទេសចំនួន ១,៨២១,៥៧៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៨,៥៥៩នាក់ និងអ្នកជាសះ ស្បើយឡើងវិញ ១,៦៩៩,៩៣៤នាក់៕