(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៥១នាក់, អ្នកជំងឺចំនួន៣៦៦នាក់ជាសះ ស្បើយ និងអ្នកស្លាប់ថ្មីចំនួន១១នាក់ (ក្នុងនោះ ៧នាក់អត់បានចាក់វ៉ាក់សាំង)។
គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៧,៣៥២ នាក់, អ្នកជាសះស្បើយសរុបចំនួន១១២,០៥៦នាក់, ស្លាប់សរុបចំនួន២,៧០៤នាក់៕