(កម្ពុជា)៖ តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយបានអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៨៤៩,០៣៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៣,២៩៩នាក់ផងដែរ។
ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៣៦,២៨៧នាក់ (ស្លាប់ ១៤៣,០៤៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៧៣១,៧៣៥នាក់ (ស្លាប់ ៤០,៩៧២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤០១,៨៦៦នាក់ (ស្លាប់ ២៨,០៦២នាក់)
* ថៃ ឆ្លងចំនួន ១,៨០២,៩៣៤នាក់ (ស្លាប់ ១៨,៤០៧នាក់)
* វៀតណាម ឆ្លងចំនួន ៨៧០,២៥៥នាក់ (ស្លាប់ ២១,៣៤៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩០,០០៨នាក់ (ស្លាប់ ១៨,៤១៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ១៥៤,៧២៥នាក់ (ស្លាប់ ២៤៦នាក់)
* កម្ពុជា ឆ្លងចំនួន ១១៧,០៣៥នាក់ (ស្លាប់ ២,៦៨១នាក់)
* ទ្បាវ ឆ្លងចំនួន ៣២,៩៧១នាក់ (ស្លាប់ ៤៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១១,២២០នាក់ (ស្លាប់ ៧៧នាក់)៕