គ.ជ.ប បានអោយដឹងថា ថ្ងៃទី៣ មានពលរដ្ឋជាង១ម៉ឺនាក់ បានមកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១, សរុប៣ថ្ងៃមានចំនួន៣៤,៩៤៤នាក់


 (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា សម្រាប់ថ្ងៃទី៣ នៃការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលបានអញ្ជើញមក ចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន១០,២២៩នាក់ សរុប៣៤,៩៤៤នាក់។

សេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទី៣ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២១លទ្ធផលបណ្តោះអាសន្នថ្ងៃទី២ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោត ឆ្នាំ២០២១ (សម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១) ដែលទទួលបាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា តាមរបាយការណ៍ពីឃុំ-សង្កាត់ ចំនួន១,៥១០ លទ្ធផលបណ្ដោះ អាសន្នថ្ងៃទី៣ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ (សម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១) នៅទូទាំងប្រទេសមានដូចខាងក្រោម៖

* ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១០.២២៩ នាក់
* អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៧.២៤៦នាក់
* អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ២.៥០៣ នាក់
* អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣.០៥១នាក់។

គ.ជ.ប បានបញ្ជាក់ថា សរុបរយៈពេល៣ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ ទទួលបានដូចខាងក្រោម៖

* ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន ៣៤,៩៤៤នាក់
* អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ២០,២០៤នាក់
* អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៨,០០១នាក់
* អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មីសរុប មានចំនួន ១០,១៥៧នាក់។

ជាមួយគ្នានេះដែរ គ.ជ.ប បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃ អាទិត្យ។ សូមអញ្ជើញប្រជាពលរដ្ឋទាំងអស់៖

* ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុច ខុសឆ្គង
* ដែលទើបគ្រប់អាយុ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) និងប្រជាពលរដ្ឋ ដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

សូមចូលទៅកាន់គេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/taxonomy/term/364 (https://www.nec.gov.kh/khmer/taxonomy/term/364) ដើម្បីពិនិត្យមើលតារាងលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោត ឆ្នាំ២០២១ ប្រចាំថ្ងៃ៕