ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លើកឡើងថា កម្ពុជានឹងលើកយកប្រធានបទ «ស្ត្រី និងភាពជាអ្ន កដឹកនាំ» ដាក់នៅក្នុងកិច្ចប្រជុំធំៗ ASEM និងអាស៊ាន


 (ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រាប់មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាថា នៅចុងឆ្នាំ២០២១ និងឆ្នាំ២០២២ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងជា ប្រធានអាស៊ាន។

លោកជំទាវបន្តថា «បើយោងតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានដាក់ចេញរួចហើយនូវប្រធានបទ ដែលនិយាយអំពី «ស្ត្រី និងភាពជា អ្នកដឹកនាំ» នៅក្នុងអាស៊ាន។

ការបញ្ជាក់នេះបានធ្វើឡើងក្នុងពេលដែលលោកជំទាវម៉ែន សំអន បានអនុញ្ញាតឲ្យលោក Andreas Zurbrugg អនុប្រធានបេសកកម្មថ្មី នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម កាលពីថ្ងៃច័ន្ទទី១១ ខែតុលា នៅទីស្តីការក្រសួង។

លោក Zurbrugg បានគាំទ្រប្រធានបទនេះ ព្រោះក្រៅពីបេសកកម្មសំខាន់ៗមួយចំនួននៅកម្ពុជា លោកក៏មានសកម្មភាពធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្ត្រាលី ដើម្បីគាំទ្រដល់ការអនុវត្ត ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហឹង្សាលើស្ត្រី ជាមួយក្រសួងកិច្ចការនារី តាមរយៈអង្គ ការអូស្ត្រាលី-កម្ពុជា ដើម្បីកិច្ចសហប្រតិបត្តិការប្រកបដោយសមធម៌ និងនិរន្តរភាព (ACCESS)។ ក្នុងនោះ ក៏មានការគាំទ្រផ្នែកបច្ចេកទេសរបស់អូស្ត្រាលី ដល់ក្រសួងកិច្ចការនារី លើការសម្រប សម្រួលព្រិត្តិការណ៍ប្រជុំអាស៊ី-អឺរ៉ុប ស្តីពីស្ត្រី សន្តិភាព សន្តិសុខ នៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ ២០២១ និងកិច្ចប្រជុំថ្នាក់ដឹកនាំស្ត្រី អាស៊ាន២០២២។

លោក Zurbrugg បានជំរាបជូនពីគុណតំលៃរបស់ស្ត្រីកម្ពុជា ដែលបាននិងកំពុងនាំមុខផងដែរ សម្រាប់ការចែករំលែកបទពិសោធន៍ដល់ស្ត្រីជាប្រទេសសមាជិក អាស៊ី-អឺរ៉ុប និងអាស៊ាន ព្រោះស្ត្រី កម្ពុជាមានវីរៈនារីដោះមីន ហើយបច្ចប្បន្នក៏មានចំនួនច្រើនក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេសក្រោមឆ័ត្រមួកខៀវ។ សរុបសេចក្តីទៅ វេទិកាធំៗទាំង អស់នេះ ស្ត្រីកម្ពុជាមិនត្រឹមតែជាប្រទេស ចាំទទួលបានបទ ពិសោធន៍ទេ តែថែមទាំងជាអ្នកចែក រំលែកបទពិសោធន៍ ទៅកាន់ប្រទេសនានាលើសកលលោកទៀតផង។

លោក Zurbrugg ក៏បានជូនពីការភ្ជាប់នឹងព្រិត្តិការបច្ចុប្បន្នមួយទៀត នាសប្តាហ៍ក្រោយ ទាក់ទង នឹងស្ត្រីក្នុងជួរក្រសួងការពារជាតិកម្ពុជា ជាមួយក្រសួងការពារជាតិអូស្ត្រាលី តាមរយៈការមកដល់ នូវកប៉ាល់ដ៏ធំមួយរបស់អូស្ត្រាលី នឹងចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ដែលជាដំណើរការ ចែករំលែកបទពិសោធន៍មួយ មិនតែនៅកម្ពុជាទេ គឺនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជួបជាមួយនឹង ដៃគូរការងារសំខាន់ៗ ក្នុងរបៀបវារៈនៃកិច្ចប្រជុំមួយ និយាយពីស្ត្រី និងសន្តិភាព ដែលគ្រោងនិង រៀបចំទ្បើងជាមួយនិងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

ជាការឆ្លើយតបលោកជំទាវម៉ែន សំអន បញ្ជាក់ថា «ខ្ញុំមានការអបអរសាទរណាស់ អ្វីដែលលោក បានលើកទ្បើងទាក់ទង ទៅនឹងសហប្រតិបត្តិការនេះ ហើយខ្ញុំយល់ឃើញថា តួនាទីរបស់លោក ជាអនុប្រធានបេសកកម្ម ប្រចាំស្ថានទូតអូស្ត្រាលី មានកិច្ចការជាច្រើន ដែលត្រូវជួយសម្របសម្រួល ដូចជាវិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស បង្កើនអាហារូបករណ៍ជាដើម។ ខ្ញុំសូមអរគុណណាស់ ដែលបានរួ មចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ពង្រឹងការអភិវឌ្ឍន៍ខាងធន ធានមនុស្ស របស់រដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយខាងផ្លូវច្បាប់ផង និងខាងស្ត្រីផង ក៏ដូចជាខាង វិស័យផ្សេងៗ ជាច្រើនថែមទៀត»

លោកជំទាវ ម៉ែន សំអន បន្តថា «ដូចអ្វីដែលលោកលើកទ្បើងទាក់ទងពីបញ្ហា យ៉េនឌ័រ និងការ បណ្តុះបណ្តាលស្ត្រី ចំណុចនេះ ក្រសួងកិច្ចការនារី បានសហប្រតិបត្តិការមានទម្រង់ជាច្រើន ជាមួយ ស្ថានទូតអូស្ត្រាលីផ្ទាល់។ រីឯរាជរដ្ឋាភិបាលយើងខ្ញុំ បានយកចិត្តទុកដាក់គិតគូរធំណាស់ទាក់ទង ទៅនិងការផ្តល់ តួនាទីស្ត្រី ផ្តល់អំណាច ដល់ស្ត្រី ពិសេសការលើកកម្ពស់សមភាពយ៉េនឌ័រ។ យើងមានក្រសួងកិច្ចការនារី ជាសេនាធិការ ហើយក៏មានក្រសួងនីមួយៗ បានបង្កើតក្រុមការងារ ទទួលបន្ទុកសមភាពយ៉េនឌ័រនេះដែរ ពិសេសក្នុងស្ថានការណ៍ ដែលយើងកំពុងតែប្រឈមទៅនិង ប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងកើតមាននៅលើពិភពលោក និងប្រទេសជិតខាងក៏មាន បញ្ហាច្រើន ដែលទាក់ទង និងការខ្វះខាងស្បៀង និងបញ្ហាផ្លូវចិត្ត ។ល។ ដែលទាក់ទងទៅនិងបញ្ហាបិតខ្ទប់ មិនឲ្យគាត់ចេញទៅក្រៅ ដើម្បីការពារមិនជំងឺរាលដាល។

លោកជំទាវ ឧបនាយករដ្ឋមន្រ្តី បានថ្លែងទៀតថា ដើម្បីជំនះបញ្ហាលំបាកប្រឈមជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលយើងខ្ញុំ បានដាក់ចេញការផ្តល់នូវវ៉ាក់សំាង ២ដូស ហើយនិងដូសជំរុញ ក្រៅពីនោះ គិតទៅដល់កុមារ ដែលមានអាយុ ៦ឆ្នំា ដល់១២ឆ្នំា។ ក្នុងនោះដែរ ដើម្បីកុំឲ្យគាត់មានបញ្ហាការ លំបាកក្នុងជីវភាពរស់នៅ ក៏បានផ្តល់ស្បៀងសម្រាប់ពួកគាត់។ លទ្ធផលដែលរំពឹង ពីការចាក់វ៉ាក់ សំាង បាន៩៩% ទៅលើគោលដៅប្រជាពលរដ្ឋ ១០លាននាក់ យើងក៏ផ្តល់អាទិភាពជូនដល់ស្ត្រី ដែលជួបការលំបាក ព្រោះពួកគាត់ជួបនៅការប្រឈមកូនចៅរបស់គាត់៕