សម្តេចតេជោ ហ៊ុន សែន បានចេញសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។ នេះបើតាមសារលិខិតដែល ទទួលបាននៅព្រឹកថ្ងៃ ទី១៣ ខែតុលានេះ។

ក្នុងឱកាសដ៏ប្រពៃនៃទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២១ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនូវសារលិខិត ជូនបងប្អូនជនរួមជាតិទាំងអស់ជាទី ស្រឡាញ់ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ ត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ដែលយើ ងម្នាក់ៗត្រូវ ចូលរួម និងចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាភារកិច្ចយើងទាំងអស់គ្នា។

ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រារព្ធ ធ្វើឡើងនាថ្ងៃទី១៣ ខែតុលា ជារៀងរាល់ឆ្នាំ ដែលរាជ រដ្ឋាភិបាល បានសម្រេចកំណត់ស្របជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិ កាត់បន្ថយគ្រោះមហន្តរាយ។ ឆ្នាំនេះជាឆ្នាំទី២ នៃការប្រារព្ធពិធី ប៉ុន្តែអាស្រ័យដោយស្ថានភាពនៃ ជំងឺកូវីដ-១៩ មិនទាន់ស្រាកស្រាន្តដែលជាហេតុមិនអាចឱ្យមានការជួបជុំមហាជនប្រារព្ធមីទ្ទីង និង ធ្វើយុទ្ធនាការអប់រំ អំពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនោះបានឡើយ៕

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា៖