ក្រសួងការងារជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិតជាង៥ពាន់នាក់ នៅតំបន់ បិទខ្ទប់រាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ


 (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បាន ចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតចំនួន ៥ ៤១៥នាក់ នៃរោងចក្រចំនួន ៧៤ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលស្ថិតនៅក្នុង តំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ។

ក្រសួងបានបង្ហាញពីរបៀបដើម្បីបើក ប្រាក់ឧបត្ថម្ភនេះបានដូចជា ធនាគារឯកទេសវីងនឹងផ្ញើសារ អំពីការបើកប្រាក់ឧបត្ថម្ភចំនួន ១៦០ ០០០ (ដប់ប្រាំមួយម៉ឺន) រៀល តែមួយលើកគត់ ស្របតាមកម្ម វិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់របស់រាជរដ្ឋាភិបាល ទៅលេខទូរសព្ទ ដែលបងប្អូន បានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក។ កម្មករនិយោជិតត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និង ទូរស័ព្ទដែលទទួលបានសារនោះទៅកា ន់ភ្នាក់ងារវីងដែលនៅជិតបំផុត។

ក្រសួងសូមបញ្ជាក់ដែលថា ចំពោះកម្មករនិយោជិតដែលខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីង ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ និងមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយ ពេលបើកប្រាក់ឧបត្ថម្ភនេះ។

ប្រសិនបើក្នុងករណីបងប្អូនកម្មករ និយោជិត ដែលបម្រើការងារនៅរោងចក្រ ចំនួន ៧៤នេះ មិន បានទទួលសារទូរសព្ទ ពីធនាគារឯកទេសវីង ឬមានចម្ងល់ផ្សេងៗ នោះសូមទំនាក់ទំនងសួរព័ត៌ មានបន្ថែម តាមរយៈក្រុមតេឡេក្រាម https://t.me/KhmerWorkerChat ឬទូរស័ព្ទលេខ ១២៩៧។

ក្រសួងនឹងបន្តជូនដំណឹងដល់កម្មករនិយោជិត រោងចក្រក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែក ជើង និងកាបូប ដទៃទៀតអំពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភនេះ៕