សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តរតនគិរី

 (រតនគិរី)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃ ទី១២ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តរតនគិរី។

ឯកឧត្តម ញ៉ែម សំអឿន អតីតអភិបាលរងខេត្តរតនគិរី ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់ បង្គាប់តែងតាំងជាអភិបាលខេត្តរតនគិរី ជំនួសឯកឧត្តម ថង សាវុន ដែលត្រូវផ្ទេរទៅជាអភិបាល ខេត្តមណ្ឌលគិរី៕