(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំ នៅកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងបានចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ក្នុងទំហំទឹកប្រាក់សរុបទាំងអស់ ៧.៩៣៦លានយ៉េន (ប្រាំពីរពាន់ប្រាំបួនរយសាមសិបប្រាំមួយលាន យ៉េន) (ប្រមាណ៧២ លានដុល្លារអាមេរិក) ដើម្បីរួម ចំណែក ដល់ ការ លើក កម្ពស់ ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមនៅកម្ពុជា។
ជំនួយរបស់ជប៉ុ ននេះ នឹងប្រើប្រាស់សម្រាប់អនុវត្តគម្រោងចំនួន៦ រួមមាន៖ ១៖ ឥណទានសម្ប ទាន៖ គម្រោង «ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប(ដំណាក់ កាលទី២) ដែលមានទឹក ប្រាក់សរុប ៦.៣៣៦ លានយ៉េន (ប្រមាណ ៥៨,២១ លានដុល្លារ អាមេរិក)។
២៖ ហិរញ្ញប្បទានឥតសំណង៖
– គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន
និងត្រួតពិនិត្យគុណភាព លើផ្ទៃដីបោស សម្អាត ដែលមានទឹកប្រាក់សរុប ២០០ លានយ៉េន
(ប្រមាណ ១,៨ លានដុល្លារអាមេរិក)
– គម្រោងសម្ភារៈបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់
ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉េន (ប្រមាណ ២,២៧
លានដុល្លារអាមេរិក)
– សម្ភារៈបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍
និងមជ្ឈមណ្ឌលទិន្នន័យ ដែលមានទឹក ប្រាក់សរុប ២៥០ លានយ៉ន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក)
– គម្រោងបំពាក់ឧបករណ៍សម្ភារៈ
និងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្តុះ បណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ
ដែលមានទឹកប្រាក់សរុប ៤០០ លានយ៉េន (ប្រមាណ ៣,៦៣លានដុល្លារ អាមេរិក)
និង
– គម្រោងបំពាក់សម្ភារៈបរិក្ខារ និងគ្រឿងម៉ាស៊ីន
ក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក
នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទឹកប្រាក់សរុប ៥០០ លានយ៉េន (ប្រមាណ ៤,៥៤ លានដុល្លារអាមេរិក)។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ពិធីចុះហត្ថ លេខានៅក្នុងថ្ងៃនេះ គឺជាសក្ខីភាពនៃការបន្តជួយគាំទ្ររបស់ជប៉ុនដល់កម្ពុជា បើទោះបីជាមាន ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្តី ហើយដែលជាការជួយគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍនៅ កម្ពុជា។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ប្រទេសជប៉ុនបាននិងកំពុងជួយគាំទ្រ ដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់ឥណទានសម្បទាន ហិរញ្ញប្ប ទានឥតសំណង និងវ៉ាក់សាំង ហើយដែលជំនួយសប្បុរសធម៌ទាំងនេះ ឆ្លុះបញ្ចាំងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសកម្ពុជា និងជប៉ុន ព្រមទាំងបានរួមចំណែកដល់ យុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសរបស់កម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ជំនួយរបស់ជប៉ុនបាននិងកំពុងរួមចំណែកយ៉ាងសំ ខាន់ដល់ការអភិវឌ្ឍសង្គម និងធនធានមនុស្ស នៅកម្ពុជា ហើយជំនួសមុខឱ្យរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែបន្តជួយដល់កម្ពុជា។
ជាងនេះទៅទៀត ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសជប៉ុន គឺជាស្ថាបត្យករ ដ៏សកម្មនៅក្នុងដំណើរការស្វែងរកសន្តិភាពនៅក្នុងប្រទេសកម្ពុជា ហើយនិងបានរួមចំណែកយ៉ាង សំខាន់បំផុតដល់ដំណើរការកសាងប្រទេសកម្ពុជាឡើងវិញក្រោយសង្រ្គាមហែកហួរប្រទេស និងការបំផ្លិចបំផ្លាញអស់ជាច្រើនទសវត្សរ៍។
ឯកឧត្តម ក៏បានថ្លែងអំណរគុណជាពិសេសចំពោះ លោកឯកអគ្គរាជទូត បុគ្គលិកស្ថានទូត និងអង្គការ ចៃការ (JICA) ជប៉ុន ដែលបានប្តេជ្ញាជួយដល់ការអភិវឌ្ឍ រយៈពេលវែងនៅកម្ពុជា និងពង្រឹងបន្ថែម ទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ៕