សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែងឯកឧត្តមសុខ លូ ជាអភិបាល ខេត្តបាត់ដំបង

 (បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បាន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តបាត់ ដំបង។

សូមជម្រាបថា លោក សុខ លូ អតីតអភិបាលខេត្តកំពង់ធំ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់ បង្គាប់ផ្ទេរភារកិច្ចទៅជាអភិបាលខេត្តបាត់ដំបង។ ចំណែកឯកឧត្តម ងួន រតនៈ អតីតអភិបាល ខេត្តបាត់ដំបង ត្រូវផ្ទេរទៅជាអភិបាលខេត្តកំពង់ធំវិញ៕