ក្រសួងសុខាភិបាលបន្ត រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២២០នាក់, ជាសះស្បើយ៥៣៧នាក់, ស្លាប់ចំនួន២៣នាក់

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌ មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២២០នាក់, អ្នកជំងឺចំនួន៥៣៧នាក់ជាសះ ស្បើយ និងអ្នកស្លាប់ថ្មីចំនួន២៣នាក់។

គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៤,៥៧១ នាក់, អ្នកជាសះស្បើយសរុបចំនួន១០៧,៣៧៦នាក់, ស្លាប់សរុបចំនួន២,៤៨២នាក់៕