(កម្ពុជា)៖ តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយបានអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៤៦០,៣២៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦៧,៦០៩នាក់ផងដែរ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២២៥,៨៧១នាក់ (ស្លាប់ ១៤២,៥៦០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៦៤៣,៤៩៤នាក់ (ស្លាប់ ៣៩,២៣២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៣២៣,៤៧៨នាក់ (ស្លាប់ ២៧,១៩១នាក់)
* ថៃ ឆ្លងចំនួន ១,៦៨៩,៤៣៧នាក់ (ស្លាប់ ១៧,៥៣៤នាក់)
* វៀតណាម ឆ្លងចំនួន ៨៣១,៦៤៣នាក់ (ស្លាប់ ២០,៣៣៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៧៥,៥២៧នាក់ (ស្លាប់ ១៨,០៦៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ១២០,៤៥៤នាក់ (ស្លាប់ ១៤២នាក់)
* កម្ពុជា ឆ្លងចំនួន ១១៤,៣៥១នាក់ (ស្លាប់ ២,៤៥៩នាក់)
* ទ្បាវ ឆ្លងចំនួន ២៧,៦០៧នាក់ (ស្លាប់ ២៤នាក់)
* ព្រុយណេ ឆ្លងចំនួន ៨,៤៦៤នាក់ (ស្លាប់ ៦២នាក់)៕