ក្រសួងសុខាភិបាលបន្ត រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២១៩នាក់, ជាសះស្បើយ៤៥៧នាក់, ស្លាប់ចំនួន២៣នាក់


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌ មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២១៩នាក់, អ្នកជំងឺចំនួន៤៥៧នាក់ជាសះ ស្បើយ និងអ្នកស្លាប់ថ្មីចំនួន២៣នាក់។

គិតត្រឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៣,៤៧៥ នាក់, អ្នកជាសះស្បើយសរុបចំនួន១០៤,៨៦៥នាក់, ស្លាប់សរុបចំនួន២,៤០៦នាក់៕