សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បង្កើនការប្រុងប្រយ័ត្នក្នុងអំឡុង ពេលឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ 


តាមសារាចររាជរដ្ឋាភិបាល ដែល នៅរសៀលថ្ងៃអាទិត្យម្សិលមិញនេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ បានអំពាវនាវ ឱ្យប្រជាពលរដ្ឋខ្មែរទាំង អស់ បង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពេលឈប់សម្រាក នៃពិធីបុណ្យភ្ជុំ បិណ្ឌ និងត្រូវប្រកាន់ខ្ជាប់នូវ វិធានការសុវត្ថិភាពផ្នែកសុខាភិបាល ពិសេស វិធានការ «៣កុំ ៣ការពារ» ព្រមទាំងត្រូវគោរពវិធាន ការរដ្ឋបាល និងវិធានការច្បាប់។

កន្លងទៅនេះ រាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បី ទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយរក្សាការឈប់សម្រាកចំនួន ៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំ បិណ្ឌ តាមប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១ ដដែល។

ក្នុងអំឡុងពេល ឈប់សម្រាកខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនអាចនឹងធ្វើដំណើរចល័តពីកន្លែង មួយទៅកន្លែងមួយ ដើម្បីទៅ ជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកម្សាន្តនៅតាម រមណនីដ្ឋាននានា នៅទូទាំងប្រទេស ដែលនឹងអាចធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជាប្រឈមនឹងហានិភ័យនៃការឆ្លងរាល ដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគប្រភេទដែលតា (Delta) ដែលកំពុងបន្តឆ្លង រាលដាលក្នុងសហគមន៍យ៉ាងឆាប់រហ័ស។

សារាចរ បានបន្តថា៖ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ពិសេស ដើម្បីការពារអាយុជីវិត និង សុខភាពប្រជាពលរដ្ឋ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងបោះ ជំហានឆ្ពោះទៅកាន់ការបើកដំណើរការ ប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យនាពេលខាងមុខ, រាជរដ្ឋាភិបាល សូមធ្វើការណែនាំ ដូចខាងក្រោម៖

១៖ ក្នុងអំឡុងពេលឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ៣ ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ព្រមទាំងគណៈអភិបាលរាជធានី-ខេត្ត និង យន្តការ ដែលមានការពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ក្នុង ការពង្រឹងការអនុវត្តវិធានការសុខាភិបាល ជាពិសេស វិធានការ ៣កុំ ៣ការពារ ព្រមទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ដែលចាំបាច់នានា សំដៅពង្រឹងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូដ-១៩ ជាពិសេស ក្នុងអំឡុងពេលធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយ ធ្វើដំណើររួម និងក្នុងអំឡុងពេលនៃការជួបជុំ ឬការ ប្រមូលផ្តុំមនុស្ស ដែលអាចបង្កហានិភ័យខ្ពស់ នៃការចម្លងមេរោគកូវីដ-១៩។

– រឹតបន្តឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមាសម្រាប់ អាជីវកម្មសេវាកម្មទេសចរណ៍ ដែលត្រូវបានដាក់ចេញដោយក្រសួងទេសចរណ៍ នៅតាមមូលដ្ឋាន អាជីវកម្ម សេវាកម្មទេសចរណ៍ ជាអាទិ៍ រមណីយដ្ឋាន ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍។

– ត្រូវយកការទទួលខុសត្រូវខ្ពស់ប្រកបដោយស្មារតីបុរេសកម្មក្នុងការអប់រំណែនាំ ក៏ដូចជាការ ដាក់ចេញនូវវិធានការចាំបាច់នានាបន្ថែមទៀត ទៅតាមស្ថានភាពវិវត្តជាក់ស្តែងនៃការឆ្លងរាល ដាលនៃជំងឺ កូវីដ-១៩ ក្នុងភូមិសាស្ត្រនៃដែនសមត្ថកិច្ចរបស់ខ្លួន សំដៅបង្ការ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩។

២៖ នៅក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់, ក្រសួង-ស្ថាប័ន និងវិស័យឯកជន ពិសេស បណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្ម ដែលមានកម្មករ-និយោជិត និងបុគ្គលិកបម្រើការ ងារច្រើន ព្រមទាំងគ្រឹះស្ថានសិក្សានានា ត្រូវបានលើកទឹកចិត្តឱ្យធ្វើតេស្តរហ័សចំពោះមន្ត្រីរាជការ កម្មករ-និយោជិត និងបុគ្គលិក និងបុគ្គលិកអប់រំ ដើម្បីធានាសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ នៅតាម ក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សា និងបណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្មនានា។

៣៖ ជាមួយគ្នានេះ, ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ននៅក្នុងអំឡុងពេលឈប់ សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ពិសេស វិធានការ “៣កុំ ៣ការពារ” ព្រមទាំងត្រូវគោរពវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុម គ្រួសារពីការឆ្លងមេរោគកូវីដ-១៩។

ទទួលបានសារាចរនេះ គ្រប់ក្រសួង-ស្ថាប័ន គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមាន ការពាក់ព័ន្ធផ្សេងទៀត ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុស ត្រូវខ្ពស់៕