(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១បញ្ជាក់ថា សភាអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានអនុម័តកញ្ចប់ថវិកាបណ្ដោះ អាសន្នមួយ ដើម្បីបញ្ចៀសការបិទប្រតិបត្តិការរបស់ រដ្ឋាភិបាល (shutdown)។
ការអនុម័តកញ្ចប់ថវិកាបណ្ដោះអាសន្នខាងលើធ្វើឡើងដោយមានការឯកភាពគ្នាដ៏កម្ររវាងគណបក្សធំទាំង២ របស់សហរដ្ឋអាមេរិក និងតែ ប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងរដ្ឋាភិបាលលោក ចូ បៃដិន ត្រូវបិទប្រតិបត្តិការដោយផ្នែកខ្លះនៅពាក់កណ្ដាលយប់ឈានចូលថ្ងៃសុក្រនេះ (ម៉ោងនៅវ៉ាស៊ីន តោន)។ លោក Chuck Schumer ជាប្រធានព្រឹទ្ធសភាសំឡេងភាគច្រើនមកពីគណបក្សប្រជា ធិបតេយ្យ បានបញ្ជាក់យ៉ាងខ្លី ឆ្លើយតបទៅនឹងការអនុម័តកញ្ចប់ថវិកាខាងលើ ដូច្នេះថា «នេះជា លទ្ធផលដ៏ល្អប្រសើរ ហើយខ្ញុំពិតជារីករាយបំផុតដែលយើងអាចសម្រេចបាន លទ្ធផលបែបនេះ»។
គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលអាមេរិករបស់លោក ចូ បៃដិន អាចបន្តដំណើរ ការជាប្រក្រតីរហូតដល់ថ្ងៃទី០៣ ខែធ្នូខាងមុខ៕