(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែល ទទួលបាន គឺ បានអោយដឹងថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍កើត ឡើង ទូទាំងប្រទេសចំនួន១២លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ៥នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បញ្ជាក់អោយដឹងទៀតថា មូលហេតុដែលនាំ ឲ្យកើតគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បើកបរល្បឿនលឿន មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ ប្រជែង បត់គ្រោះថ្នាក់ជាដើម៕