មនុស្ស ២៥៦នាក់ និងយានយន្ត ៥៨គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខា ភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី២១ ខែកញ្ញា

(ភ្នំពេញ)៖ តាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែល ទទួលបាននៅព្រឹកនេះ គឺបានបញ្ជាក់ថាក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ២៥៦ នាក់ទៀត និងយានយន្ត ៥៨ គ្រឿង បានប្រព្រឹត្ត ល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប៤៦ករណី ព្រមទាំង បានធ្វើការផាក ពិន័យជាទឹកប្រាក់សរុបចំនួន ២លានរៀលផងដែរ។

ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ៕

ខាងក្រោមនេះជាសេចក្តីប្រកាស៖