(សៀមរាប)៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចុះចែកជូនឱសថបុរាណចិន ដល់ប្រ ជាជននៅក្នុងសង្កាត់បិទខ្ទប់ចំនួន៤នៃក្រុងសៀមរាប ខេត្តសៀមរាប រួមមានសង្កាត់ស្លក្រាម សង្កាត់ គោកចក សង្កាត់ស្វាយដង្គំ និងសង្កាត់ជ្រាវ។
ការចុះចែកឱសថជូនប្រជាពលរដ្ឋនេះ ក៏មានការចូលរួមដោយក្រុមការងារបច្ចេកទេសក្រសួង សុខាភិបាល និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ដោយមានការសហការពីអាជ្ញាធរមូល ដ្ឋានខេត្តផងដែរ។
ក្នុងឱកាសចុះចែកឱសថបុរាណចិន ជូនប្រជាពលរដ្ឋ នាសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំបន្ថែមអំពីការប្រើប្រាស់ឱសថបុរាណចិន ការពាក់ម៉ាស ការលាងដៃជាមួយសាប៊ូ ឬអាល់កុល ជេល ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ តាមវិធានសុខាភិបាល និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ ទាំង អស់គ្នា៕