ព្រឹទ្ធសភា នឹងបើកសម័យប្រជុំលើកទី៧របស់ខ្លួន នៅថ្ងៃទី២០ ខែកញ្ញា ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់មួយចំនួន

(ភ្នំពេញ)៖ តាមសេចក្តីប្រកាសរបស់ព្រឹទ្ធសភា ដែលទទួលបាន គឺព្រឹទ្ធសភាកម្ពុជា នឹងបើក ប្រជុំលើកទី៧របស់ខ្លួន នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់មួយចំនួន។ កិច្ចប្រជុំនោះនឹងធ្វើឡើង ក្រោមអធិបតីភាពរបស់ លោក ទេព ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជា។

កិច្ចប្រជុំខាងមុខនេះ នឹងមានរបៀបវារៈទាំង៩ ដូចខាងក្រោម៖

*១៖ ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤។

*២៖ ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការសាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ព្រឹទ្ធសភានីតិកាលទី៤។

*៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។

*៤៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

*៥៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើ

វិសោធនកម្មកិច្ចព្រមពៀងអាស៊ានបូកបីស្ដីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់។

*៦៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តី ពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/

១- ការប្រកាសទទួលស្គាល់ សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤។

២-ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការសាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ព្រឹទ្ធសភានីតិកាលទី៤។

៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពី វិសោធន កម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។

៤-ពិនិត្យ និងឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ៥-ពិនិត្យ និងឱ្យយោបល់លើសេច ក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមពៀងអាស៊ានបូកបីស្ដីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់។ ៦-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និង មាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧។

*៧៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។

*៨៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ
កម្ពុជា និងរដ្ឋាភិបាលន សាធារណរដ្ឋ ប្រជាមានិតចិន។

*៩៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែង៕