វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «១០,៥៨៥ករណីក្នុងមួយថ្ងៃ» និងស្លាប់២៥០ នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

(ហាណូយ)៖ តាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ គឺក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះបានប្រកាស រកឃើញ ករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១០,៥៨៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ២ករណីប៉ុណ្ណោះ ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះ រីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៥,៣០១នាក់។

ក្នុងរបាយការណ៍ថ្ងៃពុធនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយ សារជំងឺដ៏កាចសាហាវនេះទេចំនួន២៥០នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៦៤៥,៦៤០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៤១២,៦៥០ នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៦,១៨៦នាក់៕