(ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ២១៨នាក់ទៀត និងយានយន្ត ២៧គ្រឿង បានប្រព្រឹត្តល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ៦៣ករណី ព្រមទាំងបានធ្វើការផាកពិន័យ ជាទឹកប្រាក់សរុបចំនួន ៣៥.៤លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ។
នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែល ទទួលបាននៅព្រឹកនេះ។
ខាងក្រោមនេះជាសេចក្តីប្រកាស៖