(ភ្នំពេញ)៖ តាមសេចក្តីប្រកាសរបស់កាកបាទក្រហមកម្ពុជា ដែលទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១គឺកាកបាទក្រហមកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ សមាគមជាតិកាកបាទ ក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៨ នឹងប្រព្រឹត្ដទៅរយៈពេល២ថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ ដែលឆ្នាំនេះសមាគមជាតិកាកបាទក្រហមថៃ ធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំនេះ នឹងពិនិត្យពិភាក្សាលើដំណើរការទិញយុទ្ធសាស្ដ្រ និងការអភិវឌ្ឍនៃសកម្មភាពគន្លឹះ ក្នុងកិច្ចសហប្រតិបត្ដិការអនុតំបន់ និងក្នុងចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមក្នុងតំបន់ រួមមាន សហព័ន្ធអន្ដរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC), គណៈកម្មាធិការអន្ដរ ជាតិកាកបាទក្រហមកម្ពុជា (ICRC) និងសមាគមជាតិទាំង១១ ក្នុងភូមិភាគអាស៊ី-អាគ្នេយ៍ ព្រមទាំង កិច្ចសហប្រតិបត្ដិការរវាងចលនាកាកបាទក្រហមអឌ្ឍក្រហម ជាមួយអគ្គលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលភ្នាក់ងារមនុស្សធម៌អាស៊ានឱ្យបានកាន់តែល្អប្រសើរឡើង។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា កាក បាទក្រហមកម្ពុជា និងដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំផងដែរ និងចូលរួមធ្វើបទអន្តរាគមន៍ ស្តីពី យុទ្ធសាស្ត្រ គន្លឹះក្នុងការរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ មេរៀនដក ពិសោធន៍ កាលានុវត្តភាព និងការចូលរួមគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជា។
លើសពីនេះទៅទៀត ក្នុងស្ថានភាពបច្ចុប្បន្ន កាកបាទក្រហមកម្ពុជា និងចែករំលែកមេរៀនដក ពិសោធន៍ពីការងារឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ ការកសាងភាពធន់របស់សហគមន៍ ការងារ លើកកម្ពស់សមភាពយេនឌ័រ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងការចូលរួមរបស់យុវ ជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពពហុវិស័យក្នុងសហគមន៍ មានដូចជា ការបង្ការ និងឆ្លើយតបនឹងជំងឺកូវីដ-១៩ ការងារសុវត្ថិភាពចរាចរណ៍ ការឆ្លើយតប គ្រោះមហន្តរាយ និងការការពារបរិស្ថាន៕