(កម្ពុជា)៖ តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ដែលបានចេញផ្សាយបានបញ្ជាក់ថាគិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុង ប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,១២៥,៨៨០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៤៥,៩៣៤នាក់ផងដែរ។
ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោម សមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៧៤,២១៦នាក់ (ស្លាប់ ១៣៩,៤១៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,២៦៦,០៦៦នាក់ (ស្លាប់ ៣៥,៥២៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,០១១,៤៤០នាក់ (ស្លាប់ ២១,៥៨៧នាក់)
* ថៃ ឆ្លងចំនួន ១,៤០៦,៥៤២នាក់ (ស្លាប់ ១៤,៦២១នាក់)
* វៀតណាម ឆ្លងចំនួន ៦៣៥,០៥៥នាក់ (ស្លាប់ ១៥,៩៣៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៣៦,៥២៧នាក់ (ស្លាប់ ១៦,៦៩៣នាក់)
* កម្ពុជា ឆ្លងចំនួន ១០០,៧៩០នាក់ (ស្លាប់ ២,០៥៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៧៣,១៣១នាក់ (ស្លាប់ ៥៨នាក់)
* ទ្បាវ ឆ្លងចំនួន ១៧,៦៨២នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៤,៤៣១នាក់ (ស្លាប់ ២១នាក់)៕