មនុស្ស ២៨២នាក់ និងយានយន្ត ៤០គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការ សុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១០ ខែកញ្ញាម្សិលមិញនេះ

(ភ្នំពេញ)៖ តាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែល ទទួល បាននៅព្រឹកថ្ងៃនេះ បានអោយដឹងថា ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ២៨២ នាក់ទៀត និងយានយន្ត៤០ គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ៨៧ករណី ព្រមទាំង បានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៣.៤លានរៀលផងដែរ។

ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ។

ខាងក្រោមនេះជាសេចក្តីប្រកាស៖