ក្រសួងសុខាភិបាលបន្ត រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៦០នាក់, ជាសះស្បើយ៤១៧នាក់, ស្លាប់ចំនួន១២នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៦០នាក់, អ្នកជំងឺចំនួន៤១៧នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១២នាក់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៩៨,១៨៤នាក់, អ្នកជាសះស្បើយសរុបចំនួន ៩២,៩១២នាក់, ស្លាប់សរុបចំនួន២,០១៩នាក់៕