(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបង្ហាញក្តីសង្ឃឹមថា សហគ្រិនចិន-កម្ពុជា នឹងវិនិ យោគ និងសហការក្នុងគម្រោង «ពាណិជ្ជកម្មអេឡិចត្រូនិកផ្លូវសូត្រ» ក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។
ការបង្ហាញក្តីសង្ឃឹមបែបនេះរបស់លោកជណទាវ ម៉ែន សំអន បានធ្វើឡើងនៅក្នុងឱកាសលោក ជំទាវ បានអញ្ជើញថ្លែងសារពិសេសក្នុងកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិកផ្លូវសូត្រឆ្នាំ២០២១ នៅ ស៊ីអាន ពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិចិនលើកទី២១ សន្ទនាសហគ្រាស និងវេទិកា សហ ប្រតិបត្តិការអន្តរជាតិ ដែលរៀបចំឡើងនៅខេត្ត ហ្វូជៀន ប្រទេសចិន កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២១។
ប្រធានបទ «កិច្ចសន្ទនាផ្លូវសូត្រ អ៊ី-ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការពហុភាគីស៊ីជម្រៅ» សន្និសីទ នេះ នឹងអនុវត្តសកម្មភាពពិភាក្សា និងផ្លាស់ប្តូរសហគ្រាសរដ្ឋាភិបាល តាមអ៊ិនធរណេត និងក្រៅ បណ្តាញ និងតាមរយៈការស្ថាបនារួមគ្នា នូវខ្សែក្រវ៉ាត់និងផ្លូវ ប្រកបដោយគុណភាពខ្ពស់ ដោយបាន ធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការកសាងសហគមន៍ ដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ និងរួបរួមគ្នា និងសហការឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ។
លោកជំទាវ ម៉ែន សំអន បានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថា ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន មានប្រវត្តិ យូរអង្វែង។ ប្រទេសចិន គឺជាប្រទេសម្ចាស់ជំនួយធំបំផុតរបស់ប្រទេសកម្ពុជា និងជាប្រទេសម្ចាស់ ជំនួយមនុស្សធម៌ ព្រមទាំងជាប្រភពទេសចរណ៍ និងវិនិយោគិនបរទេសធំបំផុតរបស់កម្ពុជា។
បច្ចុប្បន្នរដ្ឋាភិបាលទាំងពីរកំពុងសហការយ៉ាងជិតស្និទ្ធលើវិស័យផ្សេងៗក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នៅខែវិច្ឆិកាឆ្នាំ២០១៧ ប្រទេសកម្ពុជា និងចិនបានចុះហត្ថលេខាលើអនុ ស្សរណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមអេឡិចត្រូនិកក្នុងគោល បំណងផ្លាស់ប្តូរទស្សនៈ ស្តីពីគោលនយោបាយសហប្រតិបត្តិការអាជីវកម្ម និងការកសាងសមត្ថភាព ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់និងផ្លូវ»។
ដើម្បីលើកកម្ពស់ ការអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិច ត្រូនិច ជាមួយនឹងភាពទាក់ទាញនៃធនធានធម្មជាតិកម្លាំងពលកម្មវ័យក្មេង និងច្បាប់វិនិយោគថ្មី ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវកម្មរាជរដ្ឋាភិបាលកម្ពុជាកំពុងទាក់ទាញ និងស្វាគមន៍វិនិយោ គិនមកពីទូទាំងពិភពលោករួមទាំងវិនិយោគិនចិន ផងដែរ។
លោកជំទាវ ម៉ែន សំអន ក៏បានសម្តែងក្តីសង្ឃឹមថា តាមរយៈវេទិកានេះ វិនិយោគិនចិន ជាពិសេស សហគ្រិននៅខេត្ត ហ្វូជៀន អាចស្វែងយល់ពីសក្តានុពលរបស់ប្រទេស នៅតាម «ខ្សែក្រវ៉ាត់ និងផ្លូវ» ស្វែងរកឱកាសក្នុងគម្រោង «ខ្សែក្រវាត់និងផ្លូវ» និងវិនិយោគលើវិស័យជាច្រើន ជាពិសេសពាណិ ជ្ជកម្មអេឡិចត្រូនិច៕