ប្រទេសវៀតណាមឆ្លងកូវីដ១៩ ចំនួន១២.៣៩៩នាក់និងស្លាប់២៧២នាក់ទៀត

ហាណូយ៖ វៀតណាមបានកត់ត្រាឃើញអ្នកឆ្លងកូវីដ១៩ចំនួន១២.៣៩៩នាក់ទៀតនៅ៣៦ខេត្តក្រុងកាលពីថ្ងៃព្រហស្បតិ៍ ដោយនាំអោយចំនួនឆ្លងសរុបនៅក្នុងការផ្ទុះកូវីដ១៩ក្នុងសហគមន៍នៅរលកទី៤នេះកើនឡើងដល់៥៧១.៧៤៦នាក់។

ទីតាំង៣ដែលមានការឆ្លងច្រើនជាងគេគឺ ទីក្រុងហូជីមិញមានអ្នកឆ្លង៥.៥៤៩នាក់ ខេត្តប៊ិញហ្វឿង ៤.៥៣១នាក់និងខេត្តដុងណាយ ចំនួន៨៨០នាក់។
កាលពីថ្ងៃព្រហស្បតិ៍វៀតណាមក៏កត់ត្រាឃើញអ្នកជំងឺកូវីដ១៩ស្លាប់ចំនួន២៧២នាក់ នាំអោយចំនួនមនុស្សស្លាប់ដោយកូវីដ១៩នៅក្នុងប្រទេសនេះឡើងដល់១៤.៤៧០នាក់៕