រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តវិធានការរដ្ឋបាលផ្អាកសកម្មភាពការងារ មុខរបរ ដែលមាន ហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃថែមទៀត

(ភ្នំពេញ)៖ តាមសេចក្តីសម្រេចដែលទទួលបាន គឺបានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នៅ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បាចេញសេចក្តីសម្រេចបន្តវិធានការរដ្ឋបាល ដោយផ្អាកសកម្ម ភាពការងារ មុខរបរ ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃថែមទៀត ចាប់ពីថ្ងៃទី១០ ដល់ ២៣ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមប្រការ២ នៃសេចក្តីសម្រេចនេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការ រដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារមុខរបរ ឬអាជីវកម្មដែលមានហានិ ភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចខាងក្រោម៖

*គ្រឹះស្ថានសិក្សាសាធារណៈទាំងរដ្ឋនិងឯកជនដែលមិនទាន់មានគោលការណ៍អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ត្រូវបន្តបណ្តុះ បណ្តាលតាមប្រព័ន្ធអនឡាញ

* អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ

* រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា

* អាជីវកម្មម៉ាស្សា សូណា និងស្ចឹមគ្រប់ប្រភេទ

* ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ

* រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។

ជាមួយគ្នានេះ ក្នុងប្រការ៣ បានចែងថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបាន ផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួម លើសពី ១៥នាក់ លើកលែងតែក្នុងករណី ដូចខាងក្រោម៖

* ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា

* ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយ ពេលយកសំណាកសាកសពទៅវិភាគរកមេរោគកូវីដ-១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន

* ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និង ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

* ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត

* ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ

* ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្តី

* ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោល បំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

* រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់។

ទន្ទឹមនឹងនេះ ក្នុងប្រការ៤ បានបញ្ជាក់ថា សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមិនត្រូវ បានហាមឃាត់ដូចក្នុងប្រការ២ និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលត្រូវ បានលើកលែងដូចក្នុងប្រការ៣ នៃសេចក្តីសម្រេចនេ៖

ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស់ កាតព្វ កិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕