បាងកក៖ក្រសួងសុខាភិបាលថៃកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៩កញ្ញានេះបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៦.០៣១នាក់ និងអ្នកជំងឺ២២០នាក់ទៀតបានស្លាប់នៅ២៤ម៉ោងកន្លងទៅ ។
ក្នុងចំណោមអ្នកឆ្លងថ្មីខាងលើ មាន១៥.៤០០នាក់ជាប្រជាជនទូទៅ និង៦៣១នាក់ជាអ្នកទោសក្នុងគុក។កាលពីថ្ងៃពុធ អ្នកជំងឺកូវីដ១៩ចំនួន១៥.៤១៧នាក់ក៏បានជាចេញពីពេទ្យ។
ចាប់ពីថ្ងៃ១មេសាមក នៅពេលកូវីដ១៩រលកទី៣ចាប់ផ្តើមវាយប្រហារថៃ ប្រទេសនេះបានរកឃើញអ្នកឆ្លងសរុប ១.៣០៩.៦៨៧នាក់ ១.១៥៤.៣៥៥នាក់បានជាសះស្បើយ និង១៣.៦៣៧នាក់បានស្លាប់៕