ផ្ទុះការបាញ់ប្រហារក្នុងពន្ធនាគារ នៃខេត្តមួយរបស់ឥណ្ឌូណេស៊ី, មនុស្ស៤០នាក់ស្លាប់

(ហ្សាការតា)៖ យោងតាមការដកស្រង់ប្រភព ចេញពីមន្ត្រីក្នុងតំបន់ ដោយសារព័ត៌មានអាមេរិក CNN ប្រចាំនៅប្រទេសឥណ្ឌូណេស៊ី គឺបានចញ្ជាក់អោយដឹងថា មនុស្សយ៉ាងហោចណាស់ ៤០នា ក់បានស្លាប់ នៅក្នុងពន្ធនាគារមួយ ស្ថិតក្នុងខេត្តបានធិន (Banten) របស់ប្រទេសឥណ្ឌូណេស៊ី នៅពេលរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្រោយហេតុការណ៍ផ្ទុះឡើង អ្នកស្ថិតនៅក្នុងពន្ធនាគារនៃទីក្រុង តាងហ្គឺរ៉ាង (Tangerang) របស់ ខេត្តខាងលើនេះ ត្រូវបានជម្លៀសចេញយ៉ាងទាន់ហន់ ហើយសម្រាប់ចំនួនអ្នករងរបួសវិញនោះ គឺមិនទាន់មានការបញ្ជាក់ឡើយ។ មន្ត្រីពន្ធនាគារខាងលើនេះបានប្រាប់ CNN ថា «ការបាញ់ប្រហារ បានកើតមានឡើង កាលពីវេលាម៉ោង ១៖៥០នាទីរំលងអធ្រាត្រ នៅក្នុងប្លុក C នៃបន្ទប់ Class I របស់ពន្ធនាគារ Tangerang»។

សូមបញ្ជាក់ថា តាមអាជ្ញាធរគ្រប់គ្រង ពន្ធនាគារឥណ្ឌូណេស៊ីខាងលើនេះថា ចំនួនមនុស្សស្លាប់ ពេលនេះគឺ ៤០នាក់ ហើយតួលេខបន្ថែមអាចនឹងត្រូវប្រកាសចេញ នៅពេលខាងមុខទៀត ខណៈ អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ។ដោយឡែកសម្រាប់មូលហេតុនៃការផ្ទុះអាវុធវិញ គឺមិនមានការបញ្ជាក់នោះឡើយ៕