អាជ្ញាធរក្រុងព្រះសីហនុចុះធ្វើ សណ្តាប់ធ្នាប់អាវីករលក់ដូរនៅតាមដងផ្លូវសាធារណៈ ដើម្បីអោយមានរបៀបរៀបរយល្អ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃច័ន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរក្រុងព្រះសីហនុបានចុះធ្វើសកម្មភាពរៀបចំ សណ្តាប់ ធ្នាប់អាវីករលក់ដូរនៅតាមចិញ្ចើមផ្លូវ នៅខាងមុខ មុខសាលាបឋមសិក្សា សម្តេច ជា ស៊ីម ដែលមានទីតាំង ស្ថិតក្នុង ភូមិ ២ សង្កាត់២ ក្រុងព្រះសីហនុ-ខេត្តព្រះសីហនុ។

ក្រោមការដឹកនាំរបស់លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក អុីសុខឡេង អភិបាលនៃគណៈអភិបាល ក្រុងព្រះសីហនុ រួមទាំងប្រជាការពារ មន្រ្តីពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ចបានធ្វើការចុះបន្តវិធានការនឹងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណះអោយជីវករលក់ដូរអោយមានសណ្តាប់ធ្នាប់ល្អ នឹងមិនអោយអាជីវករលក់លើចិញ្ចើមផ្លូវក្រាល ការ៉ាឡា រឺលក់លើចំណីផ្លូវនោះទេដើម្បីកុំអោយមានការស្ទះចរាចរណ៏ បាត់បង់សោភ័ណ្ឌភាពទីក្រុង ថ្លែងនៅក្នុងឱកាសនោះផងដែរលោកស្រីជន្មដារីអភិបាលរងនៃគណៈអភិបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថា៖ ការ លក់ដូរ ត្រីវមានទុកគម្លាត១ ម៉ែត្រកន្លះទៅ ២ម៉ែត្រ និងត្រូវមានដបអាល់កុលសំរាប់បាញ់សម្លាប់មេរោគជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-19។


លោកស្រីឈុនដារីបានមានប្រសាសន៍បន្តថា៖ចំពោះជីវករណាដែលរឹងរូសមិនអនុវត្តន៍ តាម វិធានការ ការណែនាំរបស់អាជ្ញាធរ ក៏ដូចជាក្រុមការងារចុះណែនាំ អាជ្ញាធរក្រុងនឹងធ្វើការរឹបអូស ដកហូតសម្ភារ:លក់ដូរ ផ្លែឈើ បន្លែ ត្រី សាច់ មករក្សាទុកនៅសាលាក្រុងព្រះសីហនុ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ដោយ ចិន ប៊ុនធឿន