ខេត្តព្រះសីហនុ៖ យោងតាម កំណត់ហេតុអនុវត្ត របស់ សាលាដំបូងខេត្តព្រះសីហនុដែលបានចុះនៅ ថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំផ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃ ទីដប់ ប្រាំមួយ ខែសីហា ឆ្នាំពីរពាន់ម្លៃមួយ វេលាម៉ោងប្រាំបីសាមសិបនាទីព្រឹក ។
យើង ឡា ប៊ុនហួន អាជ្ញាសាលា សាលាដំបូងខេត្តព្រះស៏ហនុ បានចុះអនុវត្តសាលដីការដ្ឋប្បវេណ៌ស្ថានរលខ :៣០២ ” ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ របស់តុលាការកំពូល ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានសមាសភាពចូលរួមច្រើនរូប ដែលបានចុះទៅដល់ទីតាំងអនុវត្តភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ យើងមិនឃើញវត្តមានកូន បំណុល នៃការអនុវត្តឈ្មោះ លឹម ហ៊ុយឡេង នឹងប្រពន្ធឈ្មោះ អ៊ុង ថាវី នោះទេគឺមានតែម្ចាស់បំណុលនៃការអនុវត្ត បន្ទាប់មក យើងបានអាន សាលដីការដ្ឋប្បវេណីស្ថាពរនិងបានពន្យល់ណែនាំម្ចាស់បំណុលនៃការអនុវត្ត និងគណៈកម្មការ អំពីសាល ដីការ ដ្ឋប្បវេណីស្ថាពរលេខៈ ៣០៦ “ក” ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ របស់តុលាការកំពូល ដែលមានខ្លឹមសារត្រង់ចំនុច ២ ៖ តម្កល់សាលដីការដ្ឋប្បវេណីលេខ ២២ កII ឃ” ចុះថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ របស់សាលាឧទ្ធមណ៍ភ្នំពេញ ដែលមានខ្លឹមសារត្រង់ចំនុចលេខ២៖ ទទួលស្គាល់សាលក្រមរដ្ឋប្បវេណ៏លេខ ០១០ ។” ចុះថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ របស់សាលាដំបូង ខេត្តព្រះសីហនុ ដែលមាន ខ្លឹម សារ ត្រង់ចំនុចលេខ ៤-៣៖ បង្គាប់ឲ្យសហចុងចម្លើយឈ្មោះ លឹម ហ៊ុយឡេង និងប្រពន្ធឈ្មោះ អ៊ុង ថាវី ប្រគល់ដីទំហំ ៥,៣៧៧ ម៉ែត្រការ៉េ ដែលមាននៅក្នុងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៨០១០២០៦ -០៣៨៩ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ មកឲ្យ ភាគីដើមចោទឈ្មោះ ខូវ ប៉ោស៊ាង គ្រប់គ្រងធ្វើជាម្ចាស់កម្មសិទ្ធិបន្ទាប់ មកទៀតយើងបានឲ្យតំណាងម្ចាស់បំណុលនៃការ អនុវត្ត ឈ្មោះ ខូវ លាង (ដែលអះអាងជាអ្នកស្គាល់ព្រំ) សហការណ៍ ជាមួយ អ្នកជំនាញសុរិយោដី ធ្វើការចុចកំណត់និយាមការព្រំដ៏ ដើម្បីបំបែកក្បាលដីមួយផ្នែកដែលមានទំហំ៥,៣៧៧(ប្រាំពាន់បី រយចិតសិបប្រាំពីរ) ម៉ែត្រការ៉េ ចេញពីដីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលឲវត្ថុលេខ ១៨០១០ ២០២-០៣៨៩ ចុះថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅភូមិ២ សង្កាត់លេខ៦ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដូចតទៅ៖ អ្នកជំនាញបានប្រើម៉ាស៊ីន DGPS វាស់វែងតាមការចង្អុល បង្ហាញព្រំរបស់តំណាងម្ចាស់បំណុលនៃការអនុវត្ត ដោយរកឃើញព្រំដី នេះ ខាងជើងមាន ប្រវែង៧៨,៤៩ម៉ែត្រទល់ នឹងផ្លូវ ខាងកើតមានប្រវែង៩១,៨១ម៉ែត្រ ខាងត្បូងមានប្រវែង៣៨,៩២ម៉ែត្រ និងខាងលិចមានប្រវែង១០០,៦៤ម៉ែត្រ មានទំហំ៥,៣៧៧ (ប្រាំពាន់បីរយចិតសិបប្រាំពីរ) ម៉ែត្រការ៉េ ដែលមានយាមការដូចមានភ្ជាប់ជាមួយនូវគំនូស បង្ហាញទីតាំងដីដែលបានវាស់វែងរួច ។ បន្ទាប់មកទៀតយើងបានអោយកម្លាំងកម្មករធ្វើការបោះបង្គោលរបងព្រំព័ទ្ធជុំវិញដីនេះ ។
នៅវេលាម៉ោងប្រហែល០៩:៣នាទី គឺមានវត្តមានរបស់កូនបំណុលនៃការអនុវត្តមម៉ាល់ទីតាំងអនុវត្តនេះ ។
ដូច្នេះយើងសម្រេចប្រគល់ដីទំហំ ៥,៣៧៧ ម៉ែត្រការ៉េ ដែលមានព្រំប្រទល់ខាងជើងមានប្រវែង៧៨,៤៥ម៉ែត្រទល់ នឹងផ្លូវ ខាងកើតមានប្រវែង៩១,៨១ម៉ែត្រ ខាងត្បូងមានប្រវែង៣៨,៩២ម៉ែត្រ និងខាងលិចមានប្រវែង១០០,២៤ម៉ែត្រ (ដែលមាននិយាមកា ដូចមានភ្ជាប់ជាមួយនូវគំនូសបង្ហាញទីតាំងដីដែលបានវាស់វែងរួច) ដែលបំបែកចេញពីដីមានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខ ១៨០១០៦០២-០៣៨៩ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មកឱ្យភាគីម្ចាស់បំណុល នៃការអនុវត្តឈ្មោះ ខូវ ប៉ោស៊ាង គ្រប់គ្រងធ្វើជាម្ចាស់កម្មសិទ្ធិ តាមអំណាច សាលដីការដ្ឋប្បវេណីស្ថាពរលេខ ៣០២” ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ របស់តុលាការកំពូល ចាប់ពីពេលនេះតទៅ ។
ដោយយល់ឃើញបែបនេះហើយទើប ម្ចាស់បំណុល គឺ៖ លោក ស្រី ខូវ ប៉ោស៊ាង ដាក់កម្លាំងកម្មករ អោយមកធ្វើរបងថ្ម ដើម្បី
សំគាល់ព្រំដីរបស់ ខ្លួន។ ប៉ុន្តែការធ្វើរបង នេះមិនជោគជ័យនោះ ទេព្រោះ ភាគី ខាងឈ្មោះ លឹម ហុយឡេង បានដាក់ កម្លាំងកម្មករ ជាច្រើននាក់ មកធ្វើ ការ រារាំង មិនអោយភាគីខាងម្ចាស់ដី ដែលឈ្នះ ក្តី គឺ លោកស្រី ខូវ ប៉ោស៊ាង នោះធ្វើរបងហុំព័ទ្ធដីរបស់ខ្លួនបានឡើយ ។
ជុំវិញបញ្ហា ដែលហាមឃាត់មិនអោយធ្វើរបង លោក ជា តារា ដែលជាអ្នកណាងអោយ
ខាងភាគី ឈ្មោះ លឹម ហុយឡេង បានមានប្រសាសន៍អោយដឹងថា៖ ការហាមឃាត់ភាគី លោកស្រី ខូវ ប៉ោស៊ាង នេះ លោកមិនជំទាស់ ជាមួយនិងសាលដីការសាលាកំពូលនោះទេ ប៉ុន្តែ លោកសំណូមពរឲ្យបង្កើតគណៈកម្មការ ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើការវាស់វែង ឲ្យបានពិតប្រាកដ ជាមុនសិន ទើបអាចធ្វើរបងការពារដីរបស់ លោក ស្រី ខូវ ប៉ោងស៊ាង បាន។
ចំណែកលោក ខូវ លាង ដែលជាអ្នកតំណាងឲ្យ លោកស្រី ខូវ ប៉ោស៊ាង វិញ បានមាន ប្រសាសន៍ថា៖ លោកមិនមានបំណងឯណា ធ្វើរបងថ្មរំលោភ លើដីកម្មសិទ្ធិរបស់អ្នកដទៃនោះទេ គឺ លោក ធ្វើរបងត្រឹមតែដីរបស់ខ្លួន(ចូលក្នុងដីខ្លួនឯងពីរតិកទៀតផង)ហើយម្យ៉ាងវិញទៀត ដីនេះលោកបានឈ្នះក្តីនៅតុលាការតាំងពីសាលាដំបូង រហូតដល់សាលា កំពូល ដែលបានកាត់ក្តីឱ្យ លោកឈ្នះ ដូច្នេះការ ហាមឃាត់ មិនឲ្យលោកធ្វើរបងនោះគឺវាជារឿងមិនត្រឹមត្រូវនោះទេ សូមភាគី ខាងអ្នកចាញ់ក្តីមេត្តាពិចារណាឡើងវិញ ។
លោក ខូវ លាង បានមានប្រសាសន៍បន្ថែមថា៖ ការរស់នៅក្នុងសង្គម យើងទាំងអស់គ្នាត្រូវតែគោរពច្បាប់ តួយ៉ាងដូចជា ទំនាស់ដីធ្លីមួយកន្លែងនេះ ត្រូវបានគាំទ្រដោយច្បាប់ទៅហើយនោះ បើយើង មិនគោរព តើធ្វើដូចម្ដេចទៅ? ៕ ដោយ អៀង វិបុល