ក្រសួងសុខាភិបាល ចេញប្រកាសថា ការងារស្រាវជ្រាវរកប្រភពរបស់មេរោគកូវីដ១៩ គឺជាការងារវិទ្យាសាស្ត្រសុទ្ធសាធ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ការងារស្រាវជ្រាវរកប្រភពរបស់មេរោគកូវីដ១៩ គឺជាការងារវិទ្យាសាស្ត្រសុទ្ធសាធ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាន។

សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់យ៉ាងដូច្នេះ៖ «ក្រសួងសុខាភិបាល សូមជម្រាបថា ការងារស្រាវជ្រាវរកប្រភពរបស់មេរោគកូវីដ១៩ គឺជាការងារវិទ្យាសាស្ត្រសុទ្ធសាធ។ កម្ពុជាគាំទ្រក្នុងការស្វែងរកប្រភព នៃមេរោគនេះ តាមបែបវិទ្យាសាស្ត្រ និងប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់ឧបាយកលនយោបាយ លើលទ្ធផលវិទ្យាសាស្ត្រ (political manipulation) និងការដាក់បន្ទុកដល់អ្នកដទៃ ដោយគ្មានភស្តុតាងវិទ្យាសាស្រ្តច្បាស់លាស់»៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖