សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២

(ភ្នំពេញ)៖ រដ្ឋសភា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានបង្ហាញពីសន្និសីទសារព័ត៌មាន ស្តីពី លទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤២។

សូមជម្រាបថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤២នេះ ក្រោមប្រធានបទ «ជំរុញកិច្ចសហប្រតិបត្តិការសភាក្នុងការបញ្ចូលឌីជីថលឆ្ពោះ ទៅសហគមន៍អាស៊ាន ២០២៥» ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធនិម្មិត (Virtual Meeting) ដែលផ្សាយចេញពីរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ នៃព្រះរាជាណាចក្រព្រុយណេដារូស្សាឡាម៕