(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទទួលបាន គឺបានបញ្ជាក់អោយដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងទូទាំង ប្រទេសចំនួន ៦លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ៣នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ចំពោះមូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បើកបរល្បឿនលឿន មិនប្រកាន់ ស្តាំ មិនគោរពសិទ្ធិ ប្រជែង បត់គ្រោះថ្នាក់ជាដើម៕