សម្តេចតេជោ ហ៊ុន សែន ផ្ញើសារសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក ហ្សាការីយ៉ា អាដាម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានផ្ញើសារមួយសម្តែងការសោកស្តាយឥតឧបមា និងចូលរួមរំលែកទុក្ខចំពោះ មរណភាព របស់ លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ក្នុងសារលិខិតមួយផ្ញើទៅកាន់ លោកស្រី ហ្សៃណុប យូសុហ្វ ភរិយារបស់ លោក ហ្សាការីយ៉ា អាដាម, សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការបាត់បង់ លោក ហ្សាការីយ៉ា អាដាម គឺជា ការបាត់បង់នូវមន្ត្រីដ៏ជំនាញមួយរូបរបស់ រាជរដ្ឋាភិបាល ហើយក៏ជាការបាត់បង់នូវស្វាមី និងបិតា ប្រកបដោយព្រហ្មវិហារធម៌ ហើយជាពិសេស ទៅទៀតគឺជាការបាត់បង់សមាជិកដ៏ សំខាន់មួយរូបនៃ គ្រួសារខ្មែរឥស្លាមទាំងមូល។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ព្រះ អល់ឡោ សូមតាម ថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ហ្សាការីយ៉ា អាដាម និងសូមឱ្យកុសលផលបុណ្យរបស់ឯកឧត្តម ក្លាយជាជំនិះក្នុងការជូនដំណើរ វិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានទទួលមរណភាពនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣៖៥០ ទៀបភ្លឺ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ៕

ខាងក្រោមនេះជាសារលិខិតចូលរួមរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន៖