គិតត្រឹមព្រឹកថ្ងៃទី២៤ ខែសីហានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៩.៣៩លាននាក់ ស្លាប់ជាង ២០.៨ម៉ឺននាក់

តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយបានអោយដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៩,៣៩០,៩៩៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២០៨,១១៦នាក់ផងដែរ។

ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេស មានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន ទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៩៨៩,០៦០នាក់ (ស្លាប់ ១២៧,២១៤នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៨៥៧,៦៤៦នាក់ (ស្លាប់ ៣១,៩៦១នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៥៧២,៧៦៥នាក់ (ស្លាប់ ១៤,៣៤២នាក់)

* ថៃ ឆ្លងចំនួន ១,០៦៦,៧៨៦នាក់ (ស្លាប់ ៩,៥៦២នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៧៥,៨៧១នាក់ (ស្លាប់ ១៤,៤៩៩នាក់)

* វៀតណាម ឆ្លងចំនួន ៣៥៨ ,៤៥៦នាក់ (ស្លាប់ ៨,៦៦៦នាក់)

* កម្ពុជា ឆ្លងចំនួន ៨៩,៦៤១នាក់ (ស្លាប់ ១,៨០៨នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦៦,៥៧៦នាក់ (ស្លាប់ ៥០នាក់)

* ទ្បាវ ឆ្លងចំនួន ១២,៦២១នាក់ (ស្លាប់ ១១នាក់)

* ព្រុយណេ ឆ្លងចំនួន ១,៨៧៣នាក់ (ស្លាប់ ៣នាក់)៕