(កម្ពុជា)៖ តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយបានអោយឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៩,០៦៥,៣៨១ នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៩៨,៧២០នាក់ផងដែរ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេស ម៉ាទ្បេស៊ី។
របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៩៣០,៣០០នាក់ (ស្លាប់ ១២២,៦៣៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៧៩១,០០៣នាក់ (ស្លាប់ ៣០,៨៨១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៤៨៩,៤៦០នាក់ (ស្លាប់ ១៣,៤៨០នាក់)
* ថៃ ឆ្លងចំនួន ១,០០៩,៧១០នាក់ (ស្លាប់ ៨,៨២៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៦៥,៧៥៩នាក់ (ស្លាប់ ១៣,៩៤៥នាក់)
* វៀតណាម ឆ្លងចំនួន ៣១២ ,៦១១នាក់ (ស្លាប់ ៧,១៥០នាក់)
* កម្ពុជា ឆ្លងចំនួន ៨៧,៧២៣នាក់ (ស្លាប់ ១,៧៤៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៦,៣៦៦នាក់ (ស្លាប់ ៤៦នាក់)
* ទ្បាវ ឆ្លងចំនួន ១១,៣១៣នាក់ (ស្លាប់ ៩នាក់)
* ព្រុយណេ ឆ្លងចំនួន ១,១៣៦នាក់ (ស្លាប់ ៣នាក់)៕