ហុងកុង៖ ប៉ូលិសហុងកុងកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ខ្លួនចាប់បានថ្នាំញៀនមានតំលៃ១៩៥លានដុល្លារហុងកុង(២៥លានដុល្លារអាម៉េរិក)នៅក្នុងផ្នែកនៃការស៊ើបអង្កេតរាប់ខែ និងជាការចាប់បានថ្នាំញៀនច្រើនបំផុតប្រចាំឆ្នាំ។
ប៉ូលិសបាននិយាយថា ថ្នាំញៀនដែលរួមមាន មេតំហ្វេតាមីនក្រាមចំនួន១៤៨គីឡូក្រាម និងហេរ៉ូអ៊ីន៨៦គីឡូក្រាម ត្រូវបានរកឃើញកាលពីថ្ងៃពុធនៅក្នុងអាគារឧស្សាហកម្មមួយ។ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួននិងត្រូវនាំឡើងតុលាការនៅថ្ងៃសុក្រ។
ប៉ូលិសបាននិយាយក្នុងសន្និសីទកាសែតមួយថា ថ្នាំញៀននេះមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនជួញដូរថ្នាំញៀនមួយដែលត្រូវបានស៊ើបអង្កេតរាប់ខែ។នៅខែឧសភានិងមិថុនា ការស៊ើបអង្កេតបាននាំដល់ការចាប់ខ្លួនបុរស៨នាក់និងស្ត្រី៤នាក់ ចំពោះការសង្ស័យថា ផលិតនិងជួញដូរថ្នាំញៀន ព្រមទាំងរារាំងរំខានប៉ូលិស៕