(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយពី សប្បុរសជន ក្នុងគោលបំណងចូលរួមដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានផ្ដល់អំណោយ ដ៏ថ្លៃថ្លា ជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈ សំខាន់ ស្របពេលដែលរដ្ឋបាលខេត្ដកំពុងមមាញឹកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដ៏កាច សាហាវនេះ។
សូមបញ្ជាក់ថា អំណោយដែលសប្បុរសជនបានប្រគល់ជូនរដ្ឋបាលខេត្ត មានដូចជា ម៉ាស៊ីនបាញ់ ផ្សែងសំលាប់មេរោគចំនួន ១០ គ្រឿង អាកុល ១០កាន និងទឹកថ្នាំសំលាប់មេរោគមួយចំនួនទៀត រួមទាំងទឹកបរិសុទ្ធ ៥០០យួរ និងថវិកា ២លានរៀល៕