គិតត្រឹមព្រឹកថ្ងៃទី១៩ ខែសីហានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៨.៩៥លាននាក់ ស្លាប់ជាង ១៩.៥ម៉ឺននាក់

តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយបានអោយដឹងថាគិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៨,៩៥០,៩៨០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៩៥,៦៧៧នាក់ផងដែរ។

ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោម សមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៩០៨,២៤៧នាក់ (ស្លាប់ ១២១,១៤១នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៧៧៦,៤៩៥នាក់ (ស្លាប់ ៣០,៦២៣នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៤៦៦,៥១២នាក់ (ស្លាប់ ១៣,៣០២នាក់)

* ថៃ ឆ្លងចំនួន ៩៦៨,៩៥៧នាក់ (ស្លាប់ ៨,២៨៥នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៦៣,១៦៩នាក់ (ស្លាប់ ១៣,៧៨៦នាក់)

* វៀតណាម ឆ្លងចំនួន ៣០២ ,១០១នាក់ (ស្លាប់ ៦,៧៧០នាក់)

* កម្ពុជា ឆ្លងចំនួន ៨៧,១៩០នាក់ (ស្លាប់ ១,៧៣០នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦៦,៣៣៤នាក់ (ស្លាប់ ៤៦នាក់)

* ទ្បាវ ឆ្លងចំនួន ១១,០២៩នាក់ (ស្លាប់ ៩នាក់)

* ព្រុយណេ ឆ្លងចំនួន ៩៤៦នាក់ (ស្លាប់ ៣នាក់)៕