សិង្ហបុរី៖ ម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃច្រើនបំផុតចំនួន២១.៦៦៨នាក់កាលពីថ្ងៃព្រហស្បតិ៍នៅមួយសប្តាហ៍បន្ទាប់ពីចំនួនឆ្លងប្រចាំថ្ងៃរបស់ប្រទេសនេះបានឡើងហួស២០.០០០នាក់ជាលើកដំបូង។
ការឆ្លងបន្តកើនឡើងនៅជ្រលងក្លាង វ៉ាលលី ដោយរដ្ឋសេឡាហ្គ័រ នៅលើគេជាមួយនឹងអ្នកឆ្លង៦.២៧៨នាក់ ហើយទីក្រុងគូឡាឡាំពួរមានអ្នកឆ្លងថ្មី២.៤៣៦នាក់។រដ្ឋ២ទៀត គឺកេដាស់ និងសាបាក៏ំមានអ្នកឆ្លងហួស២.០០០នាក់ក្នុងមួយរដ្ឋផងដែរ។
ម៉ាឡេស៊ីមានអ្នកឆ្លងកូវីដ១៩សរុប១.៣៤២.២១៥នាក់ ចាប់តាំងពីលេចចេញជំងឺឆ្លងនេះមក។ប្រទេសនេះក៏ចាក់វ៉ាក់សាំងកូវីដ១៩បានជាង២៥,៨លានដូស៕