(កំពង់ស្ពឺ)៖ យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិត និងបង្កឱ្យកម្មករចំនួន២៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករ និងរថយន្តដឹឥដ្ឋ បុកគ្នាពេញទំហឹង នាព្រលប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧៖១០នាទី លើផ្លូវជាតិលេខ៤១ ចន្លោះគីទូម៉ែត្រលេខ (3-4) ស្ថិតចំណុចភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បើយោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នាព្រលប់នោះមានរថយន្ដ០១គ្រឿង ម៉ាកហ៉ីយិនដាយ ពណ៌ស ពាក់ស្លាកលេខ ក.4200.ភព3 អ្នកបើកបរឈ្មោះ ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅខេត្តកំពង់ចាម និងមានព្រូរថយន្ដ០១នាក់ ឈ្មោះ យ៉ុន ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃសន្លឹក ឃុំពារាំង ស្រុកពារាំង ខេត្តព្រៃវែង (ជារថយន្តដឹកឥដ្ឋ) បើកបរពីត្បូងទៅជើង មកដល់ចំណុចខាងលើបានបុករថយន្ដ០១គ្រឿង ម៉ាកហ៉ីយិនដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A-1409 អ្នកបើកបរឈ្មោះ អុឹម លន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (បើករថយន្តដឹកកម្មករកាត់ដេរ)។
សមត្ថកិច្ចបានបញ្ជាក់ថា សរុបមនុស្សនៅក្នុងរថយន្តទាំង២គ្រឿង មានចំនួន៣៥នាក់ ស្រី៣២នាក់ ដែលកំពុងបើកបរពីជើងទៅត្បូង បណ្ដាលអោយគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម៖
*១៖ ឈ្មោះ គង់ ហួត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងរកា ឃុំពេជមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(ស្លាប់នៅកន្លែងកើតហេតុ) ធ្វើការនៅរោងចក្រប៊ើរី។
*២៖ ឈ្មោះ ជឺ ស្រីនីម ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) ធ្វើការនៅរោងចក្រប៊ើរី។
*៣៖ ឈ្មោះ ណុប សារ៉ា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) ធ្វើការរោងចក្រប៊ើរី
*៤៖ ឈ្មោះ អ៊ុក ស្រីលាភ ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំសែនដី (ធ្ងន់) រោងចក្រសាប្រ៊ីណា។
*៥៖ ឈ្មោះ អ៊ុក សុភី ភេទស្រី អាយុ៤៣ឆ្នាំ (ធ្ងន់)។
*៦៖ ឈ្មោះ វឿន សុខខេង ភេទស្រី អាយុ៤៣ឆ្នាំ (ធ្ងន់)។
*៧៖ ឈ្មោះ ខឹម នាង ភេទប្រុស អាយុ៣៨ឆ្នាំ (ស្រាល)។
*៨៖ ឈ្មោះ អូន ស្រីនិច ភេទស្រី អាយុ២១ឆ្នាំ (ធ្ងន់)។
*៩៖ ឈ្មោះ ជុំ សារឿន ភេទស្រី អាយុ៣៤ឆ្នាំ (ធ្ងន់)។
*១០៖ ឈ្មោះ ម៉ែន ហ៊ីម ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង (ធ្ងន់)។
*១១៖ ឈ្មោះ សុខ ស្រីមុំ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងរកា ឃុំពេជមុន្នី ស្រុកគងពិសី (ធ្ងន់) រោងចក្រប៊ើរី
*១២៖ ឈ្មោះ លក ចន្នី ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិតារោង ឃុំរកាកោះ ស្រុកគងពិសី (ធ្ងន់) រោងចក្រប៊ើរី។
*១៣៖ ឈ្មោះ សែម ម៉ាកឡាវ ភេទស្រី អាយុ៣៦ឆ្នាំ ភូមិស្រះស្រង់ ឃុំសែនដី (ធ្ងន់)។
*១៤៖ ឈ្មោះ ជុំ សារ៉ន ភេទស្រី អាយុ៤២ឆ្នាំ ភូមិស្រះស្រង់ ឃុំសែនដី (ស្រាល)។
*១៥៖ ឈ្មោះ កង ស្រីមុំ ភេទស្រី អាយុ២៧ឆ្នាំ ភូមិត្រពាំងរកា ឃុំរកាកោះ ស្រុកគងពិសី (ធ្ងន់)។
*១៦៖ ឈ្មោះ យឹម សុខខុម ភេទស្រី អាយុ៣៥ឆ្នាំ ភូមិត្រពាំងរកា ឃុំពេជមុន្នី ស្រុកគងពិសី (ធ្ងន់)។
*១៧៖ ឈ្មោះ សៀក សុខឡេង ភេទស្រី អាយុ៣៤ឆ្នាំ ភូមិត្រពាំងរកា ឃុំពេជមុន្នី ស្រុកគងពិសី (ធ្ងន់)។
*១៨៖ ឈ្មោះ ហួន ផារី ភេទស្រី អាយុ៣៧ឆ្នាំ ភូមិស្រះស្រង់ ឃុំសែនដី (ស្រាល) រោងចក្រអូនសៀន។
*១៩៖ ឈ្មោះ ហួន សារ៉ង ភេទស្រី អាយុ៤១ឆ្នាំ ភូមិស្រះស្រង់ ឃុំសែនដី (ស្រាល) រោងចក្រអូនសៀន។
*២០៖ ឈ្មោះ ស៊ុន ឡៃ ភេទស្រី អាយុ៤២ឆ្នាំ ភូមិព្រៃតាអូក ឃុំរកាកោះ (ស្រាល) រោងចក្រប៊ើរី។
*២១៖ ឈ្មោះ ហុឹម ទូច ភេទស្រី អាយុ៤៣ឆ្នាំ ភូមិព្រៃតាអូក ឃុំរកាកោះ (ស្រាល) រោងចក្រប៊ើរី។
*២២៖ ឈ្មោះ ឈួន គន្ធា ភេទស្រី អាយុ៤១ឆ្នាំ ភូមិព្រៃតាអូក ឃុំរកាកោះ (ស្រាល) រោងចក្រប៊ើរី។
*២៣៖ ឈ្មោះ ស៊ិន ខេង ភេទស្រី អាយុ៤១ឆ្នាំ ភូមិស្រះស្រង់ ឃុំសែនដី (ស្រាល) រោងចក្រខបសាមីត។
*២៤៖ ឈ្មោះ អ៊ុក សំអាង ភេទស្រី អាយុ៣៣ឆ្នាំ ភូមិស្រះស្រង់ ឃុំសែនដី (ស្រាល) រោងចក្រខបសាមីត។
*២៥៖ ឈ្មោះ សុខ ស្រីណយ ភេទស្រី អាយុ២៩ឆ្នាំ ភូមិត្រពាំងរកា ពេជមុន្នី (ស្រាល) រោងចក្រប៊ើរី ។
សរុបរួមចំនួន ២៨នាក់ ស្រី២៤នាក់ កម្មករ២៥នាក់ ស្រី២៤នាក់ អ្នកបើកបររថយន្ដ០២នាក់ប្រុស ព្រូរថយន្ដ០១នាក់ប្រុស ស្លាប់០៣នាក់ ស្រី០២នាក់ របួសធ្ងន់១៧នាក់ ស្រី១៥នាក់ របួសស្រាល០៨នាក់ ស្រី០៧នាក់។
ចំពោះវត្ថុតាងទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលតដ្ឋបាលត្រពាំងគង។ ចំពោះករណីខាងលើប្រគល់ជូនជំនាញចរាចរណ៍ខេត្តកំពង់ស្ពឺ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕