សៀមរាបៈ កាលពីល្ងាច ថ្ងៃទី១១ ខែសីហា នៅភូមិគោកពោធិ៍ ឃុំក្តីរុន មានករណីក្មេងលង់ទឺកស្រះ ទំហំជាង៦ម៉ែត្រ និងជម្រៅពីរម៉ែត្រដែលនៅក្បែរផ្ទះ ក្មេងរងគ្រោះ។
ក្មេងរងគ្រោះឈ្មោះ ភាន់ នីសា កើតឆ្នាំ២០១៩ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។ តាមម្តាយជនរងគ្រោះថា មុនកើតហេតុកូនខ្លួននៅលេងជិតគាត់ តែដោយសារខ្លួន រវល់លាងចានឆ្នាំង ភ្លេចមើលកូន ក្រោយមកបាត់កូនពុំឃើញ ទើបដើររកក៏ឃើញកូន ខ្លួនលង់ទឹកស្រះក្រោយផ្ទះ។
តាមការពិនិត្យសាកសពពុំមានស្លាកស្នាមពាក់ព័ន្ធបទល្មើសឡើយ។មូលហេតុគឺដោយសារការធ្វេសប្រហែសរបស់ម្តាយ៕