(ព្រះសីហនុ)៖ នារសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មន្រ្តីនគរបាលខេត្តព្រះសីហនុចំនួន ៤៦នាក់ ដែលមានវិជ្ជមានកូវីដ១៩ បានទទួលថវិកាដែលជាការឧបត្ថម្ភលើកទី២ របស់លោក គួច ចំរើន អភិបាលខេត្ត និងលោកស្រី ដែលម្នាក់ៗទទួលបាន១លានរៀល។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងថា ថវិកាសរុប របស់លោកអភិបាលខេត្តមានចំនួន៤៦លានរៀល។ បើតាមលោកឧត្តមសេនីយ៍ស្នងការ មន្រ្តីន គរបាលទាំង៤៦នាក់ ក្នុងនោះបានជាសះស្បើយចំនួន៤៤នាក់ និង២នាក់ កំពុងសំរាកព្យាបាល នៅក្នុងផ្ទះរបស់ខ្លួនក្នុងខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ស្នងការ តំណាងឲ្យមន្រ្តីនគរបាលទាំង៤៦នាក់ សូមថ្លែងអំណរអរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះលោកអភិបាល និងលោកស្រី សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ចៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺអាយុ វណ្ណៈ សុខ: ពលៈ គប្បីភ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា លើកទី១ ថវិការឧបត្ថម្ភដ៏ថ្លៃថ្លាចំនួន ១៩លានរៀល (ម្នាក់១លានរៀល) កាលពី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ដែលត្រូវផ្តល់ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្នាននគរបាល ខេត្តព្រះសីហនុ ដែលមានវិជ្ជមានកូវីដ-១៩៕