គណៈកម្មការទី៣នៃរដ្ឋសភា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសហការី នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានចូលរួម កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណៈកម្មការទី៣) និងគណៈកម្មការនានា នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណា ចក្រកម្ពុជា ដែលទទួលបានការអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ដោយមានការអនុញ្ញាតពីទេសរដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិ ការនីតិសម្បទា និងអភិឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការឆ្លើយតបយ៉ាងហ្មត់ចត់ ចំពោះកម្រងសំណួរ និងសំណូមពររបស់អង្គប្រជុំ។

តាមរយៈកិច្ចពិភាក្សាគ្នាយ៉ាងផុលផុស គណៈកម្មការរដ្ឋសភា មានសង្ឃឹមយ៉ាងមុតមាំថា នៅពេល ចូលជាធរមាន សេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា នេះពិតជានឹងជួយទាក់ ទាញការ វិនិយោគបន្ថែមនៅព្រះរាជាណាចក្រកម្ពុជា៕